top of page

ការណែនាំក្រុមហ៊ុន

នៅឆ្នាំ 2016 ក្រុមហ៊ុនឌីហ្វា ប៊ីហ្សនេស​មេនេចមិន​ ឯ.ក ​​បានអនុវត្តតាមគោលការអភិវឌ្ឍន៍ "ផ្លូវមួយខ្សែក្រវ៉ាត់មួយ"របស់រដ្ឋាភិបាលចិន និង គាំទ្រទស្សនវិជ្ជានៃ "គុណធម៌ដើរពេញពិភពលោក ផលចំណេញគ្រប់ទិសទី" បានមកដល់ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ហើយបានបង្កើត ផ្សារឌីហ្វាលក់គ្រឿងសំណង់និងសម្ភារតុបតែងអន្តរជាតិ។

ផែនការក្រុមហ៊ុន

ក្រុមហ៊ុនកាន់ភ្ជាប់នូវចំនុចចាប់ផ្តើមដោយនាំចូលផលិផលអន្តរជាតិនិងម៉ាកល្បីៗឈ្មោះជាច្រើន ដែលជាជម្រើសច្រើនសំរាប់មហាជន។ ការគ្រប់គ្រងផ្សារប្រកបដោយវិជ្ជាជីវៈ និងផ្តោតសំខាន់ក្នុងការគ្រប់គ្រងសន្តិសុខនិងការបង្ការអគ្គីភ័យាជាចំនុចសំខាន់។​​ ហើយបានប្តេជ្ញាចិត្តបង្កើតផ្សារផ្គត់ផ្គង់សម្ភារតុបតែងនិង គ្រឿងសំណង់អន្តរជាតិដំបូងគេបង្អស់ក្នុងរាជធានីភ្នំពេញ។

 លំនាំនៃការគ្រប់គ្រងក្រុមហ៊ុន

ក្រុមហ៊ុនអនុវត្តប្រព័ន្ធគ្រប់គ្រងទំនួលខុសត្រូវក្រោមការដឹកនាំរបស់អគ្គនាយកដែលមាននាយកគ្រប់គ្រងជាអ្នកទទួលខុសត្រូវនិងអនុម័តសេចក្តីសម្រេចរបស់អគ្គនាយក និងអនុវត្តការដឹកនាំជាកណ្តាលនិងការគ្រប់គ្រងរួមគ្នានៃប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុន។​ ផ្នែកសំខាន់ៗរបស់ក្រុមហ៊ុនរួមមាន៖ ផ្នែកហិរញ្ញវត្ថុ ផ្នែកប្រតិបត្តិការ ផ្នែកទីផ្សារ និងផ្នែករដ្ធបាលធនធានមនុស្ស។ ផ្នែកនិមួយៗស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់នាយកគ្រប់គ្រងទូទៅ ត្រូវបញ្ចប់កាតព្វកិច្ចការងាររបស់ខ្លួនអោយបានទាន់ពេលវេលា និងរាយការណ៍អំពីការវឌ្ឍនភាពនៃការអនុវត្តន៍។ទីផ្សារផ្តល់ជូននូវសេវាសន្តិសុខ ២៤ ម៉ោងនិងសេវាកម្មបំរើអតិថិជន។ សេវាកម្មសម្អាតនិងសេវាកម្មថែរក្សាឧបករណ៍សម្ភារបរិក្ខា។ ដើម្បីបង្កើតវេទិការផ្គត់ផ្គង់គ្រឿងសំណង់និងសម្ភារតុបតែងច្រើនប្រភេទនៅកន្លែងតែមួយ និងជំរុញការអភិវឌ្ឍន៍វិស័យសម្ភារសំណង់។
ដោយមានក្រុមការងារគ្រប់គ្រងដ៍ល្អឥតខ្ចោះជាអ្នកគាំទ្រពីក្រោយ យើងខ្ញុំមានទំនុកចិត្តថា” អតិថិជនជាចំបង បង្កើតសេវាកម្ម ដែលមានគុណភាពខ្ពស់ ផ្តល់នូវបរិកាសពាណិជ្ជកម្មដ៍ល្អ”។

វប្បធម៌ក្រុមហ៊ុន

ទស្សនៈរបស់យើង៖ គុណធម៌ដើរពេញពិភពលោក ផលចំណេញគ្រប់ទិសទី

តម្រូវការការងាររបស់យើង៖ ទំនួលខុសត្រូវច្បាស់លាស់ ប្រសិទ្ធភាពខ្ពស់

ក្រមសីលធម៌របស់យើង៖ ស្មោះត្រង់ គោរពច្បាប់ សុខដុមរមនា អភិវឌ្ឍន៍រុងរឿង

គោលការណ៍ក្រុមការងាររបស់យើង៖ គោលដៅតែមួយ វិវឌ្ឍន៍រួមគ្នា

គុណតម្លៃស្នូលរបស់យើង៖ ធ្វើការរួមគ្នា ផលប្រយោជន៍រួមគ្នា

បេសកកម្មរបស់យើង

បុគ្គលិកផ្សារឌីហ្វា តែងតែមានឳកាសរៀងៗខ្លូន ដើម្បីបង្ហាញពីសេវាកម្មរបស់យើងដល់អតិថិជន និង សាធារណជន៖  អតិថិជនជាចំបង បង្កើតសេវាកម្មដែលមានគុណភាពខ្ពស់ ផ្តល់នូវបរិយាកាសពាណិជ្ជកម្មដ៍ល្អ ។

ក្រុមហ៊ុនបង្កើតនូវគំរូគ្រប់គ្រងដ៏ល្អឥតខ្ចោះ ការគ្រប់គ្រងលើអចលនទ្រព្យដ៏មានប្រសិទ្ធភាព ផ្តោតលើគុណភាពសេវាកម្មដ៏ ប្រណិត គោរពតាមកម្មវិធីបណ្តុះបណ្តាលរយៈពេលវែងនិងស្មារតីធ្វើការជាក្រុម ផ្តល់ឧ៌កាសអភិវឌ្ឍន៍ដ៏អស្ចារ្យបំផុតដល់ បុគ្គលិក ដូច្នេះបុគ្គលិករបស់យើងមានមោទនភាពនិងភាពម្ចាស់ការយ៉ាងខ្លាំងខ្លា ដែលនាំឲ្យមានសីលធម៌ខ្ពស់ក្នុងការលះបង់ យា៉ងសកម្ម និងភាពស្មោះត្រង់ខ្ពស់ចំពោះក្រុមហ៊ុន ។

ក្រុមហ៊ុនរបស់យើងតាមរយៈទំនាក់ទំនងដោយបើកជំហរនិងមានប្រសិទ្ធិភាពខ្ពស់ បុគ្គលិកនឹងចូលរួមជានិច្ចក្នុងការអភិវឌ្ឍន៍និងការអនុវត្តគោលបំណងរបស់គម្រោងនីមួយៗ។ដៃគូររបស់យើងនិងចាត់ទុកយើងជាក្រុមហ៊ុនមួយដែលជោគជ័យ ប្រកបដោយវិជ្ជាជីវៈ និងទំនុកចិត្តខ្ពស់ និងមានជំនាញច្បាស់លាស់ក្នុងការគ្រប់គ្រង។

bottom of page